របៀបដ៏ត្រឹមត្រូវ ក្នុងការអធិស្ឋាន
ខ្ញុំសូមកោតសរសើរ ដល់អស់អ្នកដែលកត់ត្រាសំណូមពរអធិស្ឋាន នៅក្នុងសៀវភៅកំណត់ត្រា ដែលទួកអស់ ដោយសារ កាន់ប្រើរាល់ថ្ងៃ ព្រមទាំងតាមដានការអធិស្ឋាន និងការសរសើរដំកើង ដែលបានកត់ទុក ហើយក៏បានសរសេរអំពីការឆ្លើយតប ដែលបានទទួលសម្រាប់ការអធិស្ឋាននីមួយៗ។ ខ្ញុំក៏បានទទួលការបណ្តាលចិត្ត ដោយសារអ្នកដែលជួបប្រជុំគ្នា ជាមួយអ្នកដទៃទៀត ដើម្បីអធិស្ឋាន ហើយបានលុតជង្គង់អធិស្ឋាននៅក្បែរគ្រែគេង ស្ទើរសឹករនាបផ្ទះ។ អស់ពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានព្យាយាមយកគំរូតាមពួកគេ និងខិតខំបង្កើតឲ្យមានទម្លាប់ដ៏ល្អឥតខ្ចោះ នៃការអធិស្ឋាន ហើយព្យាយាមធ្វើប្រើពាក្យពេចន៍វោហា តាមអ្នកដែលពូកែប្រើពាក្យជាងខ្ញុំ។ នៅពេលនោះ ខ្ញុំហាក់ដូចជាកំពុងតែព្យាយាមស្វែងរកអាថ៌កំបាំងនៃការអធិស្ឋាន។
នៅទីបំផុត ខ្ញុំក៏បានដឹងថា ព្រះអម្ចាស់នៃយើង គ្រាន់តែសព្វព្រះទ័យឲ្យយើង ចាប់ផ្ដើមអធិស្ឋាន ហើយបញ្ចប់ ដោយការបន្ទាបខ្លួនតែប៉ុណ្ណោះ (ម៉ាថាយ ៦:៥)។ ទ្រង់អញ្ជើញយើងឲ្យចូលទៅក្នុងការសន្ទនា ដែលទ្រង់សន្យាថា ទ្រង់នឹងស្តាប់យើងអធិស្ឋាន(ខ.៦) ។ ព្រះអង្គមិនដែលតម្រូវ ឲ្យយើងលេងពាក្យ ឬអធិស្ឋានរត់មាត់ ដូចគេសូត្រមេលេខនោះឡើយ(ខ.៧)។ ទ្រង់ធានាចំពោះយើងថា ការអធិស្ឋានគឺជាអំណោយមួយ និងជាឱកាស ដើម្បីថ្វាយសិរីល្អដល់ទ្រង់(ខ.៩-១០) ដើម្បីបង្ហាញពីទំនុកចិត្តចំពោះការផ្គត់ផ្គង់របស់ទ្រង់ (ខ.១១) និងដើម្បីបញ្ជាក់ពីសុវត្ថិភាព ដែលយើងមាន នៅក្នុងការអត់ទោស និងការដឹកនាំរបស់ទ្រង់ (ខ.១២-១៣)។
ព្រះជាម្ចាស់ធានាដល់យើងថា ទ្រង់ស្ដាប់ឮ ហើយយកព្រះទ័យទុកដាក់ ចំពោះរាល់ការអធិស្ឋាន ដែលបាននិយាយចេញមក និងការអធិស្ឋានតែក្នុងចិត្ត ក៏ដូចជាការអធិស្ឋានដោយបង្ហូរទឹកភ្នែក។…
លើសពីការសិក្សាអំពីផ្កាយ
កាលពីឆ្នាំ ២០១១ សមាគមជាតិ អវកាស និងលំហអាកាស ដែលហៅកាត់ថា អង្គការណាសា(NASA) បានអបអរសាទរខួប៣០ឆ្នាំ នៃការស្រាវជ្រាវអវកាសរបស់ខ្លួន។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ គេបានបាញ់បង្ហោះយានចម្លង ដើម្បីដឹកជញ្ជូនមនុស្សជាង៣៥៥នាក់ ទៅកាន់លំហអាកាស និងជួយសាងសង់ស្ថានីយអវកាសអន្តរជាតិ។ បន្ទាប់ពីយាន្តចម្លង៥គ្រឿង ត្រូវបានដាក់ឲ្យឈប់ដំណើរការ អង្គការណាសាបានងាកមកផ្តោតទៅលើការរុករក ក្នុងលំហអវកាស ក្នុងរយៈចម្ងាយឆ្ងាយវិញម្តង។
ដើម្បីសិក្សាស្រាវជ្រាវ អំពីវិសាលភាពនៃចក្រវាល នៅក្រៅភពផែនដី មនុស្សជាតិបានចំណាយពេលវេលា និងថវិកាដ៏ច្រើនសន្ធឹក ហើយអវកាសយាន្តនិកមួយចំនួន ក៏បានពលីជីវិត។ ប៉ុន្តែ ចក្រវាលទាំងមូល មានពេញទៅដោយភស្តុតាងនៃភាពធំប្រសើររបស់ព្រះជាម្ចាស់ នៅគ្រប់ទីកន្លែង លើសពីលទ្ធភាពដែលយើងអាចវាស់វែងបានទៅទៀត។
ពេលដែលយើងពិចារណាអំពីព្រះ ដែលជាអ្នកបង្កើត ហើយទ្រទ្រង់ចក្រវាលទាំងមូល ដោយទ្រង់ស្គាល់ឈ្មោះផ្កាយនីមួយៗ (អេសាយ ៤០:២៦) យើងអាចយល់មូលហេតុ ដែលស្ដេចដាវីឌ ដែលជាអ្នកនិពន្ធ ព្រះគម្ពីរទំនុកដំកើង បានពោលសរសើរ ភាពអស្ចារ្យរបស់ព្រះជាម្ចាស់(ទំនុកដំកើង ៨:១)។ ស្នាមអង្គុលីរបស់ព្រះអម្ចាស់ បាននៅជាប់ពីលើ “ព្រះច័ន្ទ និងផ្កាយទាំងប៉ុន្មាន ដែលទ្រង់បានដាក់ឲ្យនៅកន្លែងរបស់វា”(ខ.៣)។ ព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ ប៉ុន្តែ ទ្រង់តែងតែគង់នៅជិតកូនស្ងួនភ្ញារបស់ទ្រង់ ព្រមទាំងថែរក្សាពួកគេម្នាក់ៗ យ៉ាងជិតស្និទ្ធ ហើយផ្ទាល់ៗខ្លួន(ខ.៤)។ ដោយព្រោះសេចក្ដីស្រឡាញ់ នោះព្រះទ្រង់បានប្រទាន ឲ្យយើងរាល់គ្នាមានអំណាច…
អ្នកថ្វាយដោយចិត្តសប្បុរស
មានពេលមួយ ពួកជំនុំរបស់ខ្ញុំបានធ្វើការរំឭក អំពីការគ្រប់យ៉ាង ដែលព្រះទ្រង់បានធ្វើកន្លងមក ក្នុងប្រវត្តិនៃពួកជំនុំរបស់ យើង។ បន្ទាប់មក ក្រុមអ្នកដឹកនាំបានធ្វើបទបង្ហាញ ទៅកាន់សមាជិកពួកជំនុំទាំងមូល នូវសំណើរសុំ ឲ្យមានការសាងសង់ក្លឹបហាត់ប្រាណថ្មីមួយ ដើម្បីជួយឲ្យយើងអាចបម្រើដល់សហគមន៍ បានកាន់តែប្រសើរឡើង។ ក្រុមអ្នកដឹកនាំក៏បានប្រកាសថា ពួកគេនឹងធ្វើការសន្យាជាលាយលក្ខណ៍អក្សរមុនគេ ថានឹងដាក់ដង្វាយឧបត្ថម្ភ សម្រាប់ការសាងសង់នេះ។ ដំបូងឡើយ ខ្ញុំបានអធិស្ឋានទាំងចិត្តរារែក ដោយភាពអាត្មានិយម ព្រោះមិនចង់ថ្វាយប្រាក់ លើសពីចំនួនដែលយើងបានប្ដេជ្ញាចិត្តថ្វាយរួច ហើយ។ ប៉ុន្តែ ខ្ញុំនិងស្វាមីរបស់ខ្ញុំក៏បានព្រមចិត្តគ្នា អធិស្ឋានសម្រាប់ដំណើរការសាងសង់នោះ។ ខណៈពេលដែលយើងកំពុងគិត អំពីការទាំងអស់ ដែលព្រះនៅតែបន្តផ្គត់ផ្គង់ ដល់យើង ទីបំផុត យើងក៏បានសម្រេចចិត្ត បន្ថែមការថ្វាយដង្វាយ ប្រចាំខែ។ ជាលទ្ធផល ដង្វាយសរុបដែលបានមកពីគ្រប់ក្រុមគ្រួសារ នៃព្រះវិហាររបស់យើង មានចំនួនគ្រប់គ្រាន់ ដើម្បីចំណាយទៅលើការសាងសង់អគាររួចរាល់ទាំងស្រុង។
យើងក៏បានអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់ការដែលទ្រង់បានប្រើប្រាស់ក្លឹបហាត់ប្រាណនោះ តាមមធ្យោបាយជាច្រើន ដើម្បីធ្វើពិធីសម្រាប់សហគមន៍ ចាប់តាំងពីពួកយើងបានសម្ភោធបើកឲ្យប្រើប្រាស់មក។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញស្ដេចដាវីឌ ដែលជាអ្នកថ្វាយដ៏សទ្ធាម្នាក់ទៀត។ ទោះបីជាព្រះអម្ចាស់មិនបានជ្រើសរើសស្ដេចដាវីឌ ឲ្យស្អាងព្រះវិហារថ្វាយព្រះអង្គក៏ដោយ ក៏ទ្រង់នៅតែបានថ្វាយគ្រប់អស់ទាំងធនធានដែលទ្រង់មាន សម្រាប់គម្រោងសាងសង់នោះ(១របាក្សត្រ ២៩:១-៥)។ ពួកមន្រ្តីថ្នាក់ក្រោមរបស់ទ្រង់ ក៏បានថ្វាយដង្វាយ យ៉ាងសប្បុរសផងដែរ(ខ.៦-៩)។ ស្ដេចដាវីឌជ្រាបថា គ្រប់របស់ទាំងអស់ដែលទ្រង់ និងពួកគេបានថ្វាយ គឺសុទ្ធតែជាព្រះពរដែលព្រះទ្រង់បានប្រទាន គឺព្រះដ៏ជាព្រះអាទិករ ព្រះដ៏ជួយទំនុកបម្រុង…
អ្នកបង្កើតដ៏អស្ចារ្យ
ក្នុងនាមខ្ញុំជាអ្នកថតរូបជាលក្ខណៈកម្សាន្ត ខ្ញុំចូលចិត្តផ្ដិតយករូបភាពនៃស្នាព្រះហស្ត ដែលព្រះទ្រង់បានបង្កើត ដោយភាពប៉ិនប្រសប់។ ខ្ញុំដឹងថា ស្នាមអង្គុលីរបស់ទ្រង់ បានជាប់នៅត្របកផ្កានីមួយៗ ហើយនៅលើកាំរស្មីនៃព្រះអាទិត្យរះ និងលិច ព្រមទាំងនៅលើផ្ទាំងទស្សនីយភាពនៃផ្ទៃមេឃ ដែលមានពពក និងពន្លឺផ្កាយភ្លឺផ្លេក។
ម៉ាស៊ីនថតរបស់ខ្ញុំអាចពង្រីករូបភាពបានច្បាស់ល្អ ដូច្នេះហើយ ខ្ញុំក៏អាចថតរូបសត្វ ដែលទ្រង់បានបង្កើតផងដែរ។ ខ្ញុំថតបានសត្វកំប្រុកជាច្រើនប៉ុស្ទ ពេលពួកវាកំពុងប្រលែងគ្នាចចេចចាច នៅលើដើមសារី ដែលមានផ្ការីកស្គុះស្គាយ។ ខ្ញុំក៏បានថតរូបសត្វមេអំបៅ ដែលកំពុងបើកបិទស្លាបចុះឡើងៗ ហើយនិងសត្វកន្ធាយសមុទ្រ ដែលកំពុងសំដិលខ្លួន នៅលើឆ្នេរខ្សាច់ពណ៌ខ្មៅ ដែលមានថ្មច្រើន។ រូបថតដ៏ល្អឯកនីមួយៗ ជំរុញឲ្យខ្ញុំមានចិត្តចង់ថ្វាយបង្គំព្រះនៃខ្ញុំ ដែលជាអ្នកបង្កើតដ៏អស្ចារ្យ។
មិនមែនមានតែខ្ញុំទេ ដែលសរសើរតម្កើងព្រះជាម្ចាស់ ខណៈពេលដែលខ្ញុំស្ងើចសរសើរស្នាព្រះហស្តដ៏វិសេសវិសាលរបស់ទ្រង់ទាំងប៉ុន្មាន។ អ្នកនិពន្ធព្រះគម្ពីរ ទំនុកដំកើង ជំពូក ១០៤ បានច្រៀងសរសើរ អំពីស្នាព្រះហស្តដ៏ប្រណិតរបស់ព្រះជាម្ចាស់ ដែលមាននៅក្នុងធម្មជាតិ(ខ.២៤)។ គាត់បានពណ៌នាថា "សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកនោះ មានរបស់រវើកឥតគណនា (ខ.២៥)។ ហើយគាត់ក៏មានអំណរជាខ្លាំង ចំពោះព្រះជាម្ចាស់ ដោយសារទ្រង់បានយកព្រះទ័យទុកដាក់ទាំងស្រុង ជានិច្ច ចំពោះស្នាព្រះហស្តទ្រង់(ខ.២៧-៣១)។ អ្នកនិពន្ធទំនុកដំកើងក៏បានពិចារណា អំពីភាពអស្ចារ្យនៃជីវិតដែលព្រះទ្រង់ប្រទាន បានជាគាត់ក្រាបថ្វាយបង្គំទ្រង់ ដោយទូលថ្វាយទ្រង់ថា “កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ (ខ.៣៣)។
ខណៈពេលដែលយើងជញ្ជឹងគិត…
ឪពុកដ៏ល្អ
កាលសាវីយើ(Xavier) កូនប្រុសរបស់ខ្ញុំ នៅពីក្មេង ស្វាមីរបស់ខ្ញុំបានធ្វើដំណើរ ប្រកបមុខជំនួញ នៅឆ្ងាយពីផ្ទះជាញឹកញាប់។ ទោះបីជាប៉ារបស់គាត់បានទូរស័ព្ទមកគាត់ ជាញឹកញាប់ក៏ដោយ ក៏នៅពេលយប់ខ្លះ យើងនៅតែមានការពិបាក ដោយសារការនិយាយតាមទូរស័ព្ទ នៅតែមិនអាចលួងគាត់ឲ្យគេងដដែល។ ដូច្នេះហើយ ខ្ញុំក៏បានទាញយកអាល់ប៊ុមរូបថតរបស់យើង មកឲ្យកូនប្រុសរបស់យើងមើល នៅពេលដែលគាត់រៀបនឹងចូលគេង។ ខ្ញុំក៏បានចង្អុលចំរូបថត ដែលយើងបានថតជាមួយគ្នា ហើយសួរគាត់ថា “តើកូននៅចាំពេលហ្នឹងទេ”?
ការរំឭកអំពីអនុស្សាវរីយ៍ ជាបន្តបន្ទាប់ បានជួយលើកទឹកចិត្ត ដល់កូនប្រុសរបស់យើង ដែលច្រើនតែនិយាយថា “ខ្ញុំមានប៉ាដ៏ល្អម្នាក់”។
ខ្ញុំយល់ច្បាស់ អំពីតម្រូវការរបស់សាវីយើ។ គាត់ត្រូវការឲ្យយើងរំឭកគាត់ អំពីសេចក្តីស្រឡាញ់របស់ឪពុកគាត់ នៅពេលដែលឪពុកគាត់មិននៅក្បែរ។ គ្រប់ពេលដែលខ្ញុំឆ្លងកាត់ការលំបាក ឬភាពឯកកោ ខ្ញុំក៏ចង់ដឹងផងដែរថា មាននរណាម្នាក់ស្រឡាញ់ខ្ញុំ។ ជាពិសេស គឺចង់ដឹងថា ព្រះវបិតាដែលគង់នៅស្ថានសួគ៌ ទ្រង់ស្រឡាញ់ខ្ញុំ។
ស្តេចដាវីឌបានស្រែករកព្រះជាម្ចាស់ នៅពេលដែលទ្រង់កំពុងលាក់ខ្លួន ពីពួកខ្មាំងសត្រូវ នៅឯទីរហោស្ថាន(ទំនុកដំកើង ៦៣:១)។ ទ្រង់ក៏បាននឹកចាំ អំពីព្រះចេស្ដាដែលគ្មានដែនកំណត់ និងសេចក្តីស្រឡាញ់ដ៏ជួយឲ្យស្កប់ចិត្ត ដែលមកពីព្រះជាម្ចាស់ បានជាទ្រង់ពោលពាក្យសរសើរដំកើង(ខ.២-៥)។ ទោះបីស្ថិតក្នុងរាត្រីដ៏លំបាកបំផុតក្ដី ក៏ស្ដេចដាវីឌ នៅតែអាចអរសប្បាយ ចំពោះការថែររក្សារបស់ព្រះវរបិតា ដោយស្តេចដាវីឌអាចពឹងផ្អែកបាន គឺការមើលថែរ ដោយសេចក្តីស្រឡាញ់(ខ.៦-៨)។
ស្ថិតក្នុងពេលដ៏ងងឹត យើងប្រហែលជាមានអារម្មណ៍ថា ព្រះទ្រង់មិនគង់នៅក្បែរយើង បានជាយើងត្រូវការការរំឭកថា…
ការបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏ហូរហៀ
នៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្ញុំ អ័ឡាន(Alan)ស្វាមីខ្ញុំ បានទិញផ្កាស្រស់ៗមួយបាច់ធំ ឲ្យខ្ញុំ។ កាលនោះគាត់បានបាត់បង់ការងារ ក្នុងអំឡុងពេលដែលក្រុមហ៊ុនរបស់គាត់រៀបចំរចនាសម្ព័ន្ធឡើងវិញ ដូចនេះ ខ្ញុំមិនបានរំពឹងថា គាត់នឹងនៅតែបន្តបង្ហាញចេញនូវភាពស្មោះស្ម័គ្រ យ៉ាងដូចនេះទៀតឡើយ។ ប៉ុន្តែ នៅថ្ងៃខួបអាពាហ៍ពិពាហ៍លើកទី១៩របស់យើង ផ្កាដែលបានរីកឡើង យ៉ាងស្រស់ស្អាត បានស្វាគមន៍ខ្ញុំ ពីលើទីតាំងរបស់វា នៅលើតុអាហាររបស់យើង។ ដោយសារគាត់បានឲ្យតម្លៃទៅលើការបន្តប្រពៃណីមួយនេះ ដែលយើងបានធ្វើប្រចាំឆ្នាំ នោះគាត់ក៏បានសន្សំលុយខ្លះៗជារៀងរាល់ខែ ដើម្បីឲ្យគាត់អាច មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្ហាញនូវសេចក្តីស្រឡាញ់ដ៏ពិសេសផ្ទាល់ខ្លួននេះ។
ស្វាមីរបស់ខ្ញុំបានរៀបគម្រោងធ្វើការបង្ហាញចេញ នូវភាពសប្បុរសដ៏ក្លៀវក្លានេះ គឺស្រដៀងទៅនឹងការអ្វីដែលសាវ័កប៉ុលបានលើកទឹកចិត្តឲ្យគេធ្វើ តាមរយៈសំបុត្រដែលគាត់បានសរសេរផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូស។ លោកសាវ័កបានសរសើរពួកជំនុំមួយនេះ សម្រាប់ការដាក់ដង្វាយ ដោយអស់ពីចិត្ត និងដោយចិត្តឆេះឆួល(២កូរិនថូស ៩:២,៥) ដោយរំឭកពួកគេថា ព្រះទ្រង់សព្វព្រះទ័យនឹងអ្នកដែលថ្វាយដោយចិត្តសប្បុរស និងអំណរ(ខ.៦-៧)។ សរុបមក គ្មាននរណាម្នាក់ ដែលបានឲ្យ ច្រើនជាងព្រះដ៏ផ្គត់ផ្គង់ ដែលពេញដោយក្តីស្រឡាញ់នៃយើង ដែលតែងតែត្រៀមខ្លួនជានិច្ច ដើម្បីបំពេញសេចក្តីត្រូវការគ្រប់យ៉ាងរបស់យើង(ខ.៨-១០)។
យើងអាចមានចិត្តសប្បុរស នៅក្នុងការឲ្យ ក្នុងការគ្រប់យ៉ាង ដោយមើលថែរគ្នាទៅវិញទៅមក ព្រោះព្រះអម្ចាស់បំពេញសេចក្តីត្រូវការ ទាំងខាងសម្ភារៈ អារម្មណ៍ និងវិញ្ញាណរបស់យើង(ខ.១១)។ ខណៈពេលដែលយើងធ្វើអំណោយ ឬធ្វើទានដល់អ្នកដទៃ យើងអាចបង្ហាញចេញនូវការដឹងគុណចំពោះព្រះជាម្ចាស់ សម្រាប់អ្វីៗដែលទ្រង់បានប្រទានយើង។ យើងថែមទាំងអាចលើកទឹកចិត្តអ្នកដទៃ ឲ្យសរសើរដំកើងព្រះអម្ចាស់ ហើយឲ្យធ្វើទាន ឬធ្វើអំណោយ ពីអ្វីទាំងអស់ដែលទ្រង់បានប្រទានពួកគេ(ខ.១២-១៣)។
ការឲ្យ…
ព្រះទ្រង់ទតមើលជានិច្ច
កាលហ្សេវីយើរ(Xavier) មានអាយុពីរឆ្នាំ គាត់បានរត់យ៉ាងលឿន នៅតាមផ្លូវមួយ ហើយចូលផ្លូវមួយទៀត ដែលនៅចន្លោះធ្នើរដាក់អីវ៉ាន់ នៅក្នុងហាងលក់ស្បែកជើងតូចមួយ។ គាត់ក៏បានលាក់ខ្លួននៅពីក្រោយប្រអប់ដាក់ស្បែកជើង ហើយគាត់ក៏បានសើចក្អឹកៗ ពេលដែលអ័ឡិន(Alan)ស្វាមីខ្ញុំនិយាយថា “ប៉ាឃើញកូនហើយ”។
មួយសន្ទុះក្រោយមក ខ្ញុំក៏បានឃើញស្វាមីខ្ញុំស្ទុះរត់ពីផ្លូវមួយ ទៅផ្លូវមួយទៀត ដែលនៅចន្លោះធ្នើដាក់ឥវ៉ាន់ ដោយស្រែកហៅឈ្មោះ ហ្សេវីយើរ។ យើងក៏បានប្រញាប់រត់ទៅខាងមុខហាង។ កូនរបស់យើងនៅតែសើចក្អឹកៗ ហើយរត់ទៅកាន់ទ្វារដែលបើកចំហរ ទៅរកផ្លូវដ៏មមាញឹក នៅខាងក្រៅហាង។
ភ្លាមៗនោះ ស្វាមីខ្ញុំក៏បានចាប់គាត់ពរ។ យើងក៏បានឱបគ្នា ខណៈពេលដែលយើងអរព្រះគុណព្រះជាម្ចាស់ ទាំងយំខ្សឹបខ្សួល ហើយក៏បានថើបថ្ពាល់ដ៏ធាត់របស់កូនប្រុសយើង។
រយៈពេលមួយឆ្នាំ មុនពេលខ្ញុំមានផ្ទៃពោះកំណើតហ្សេវីយើរ ខ្ញុំបានបាត់បង់កូនដំបូងរបស់យើង ក្នុងអំឡុងពេលមានផ្ទៃពោះ។ ពេលព្រះទ្រង់ប្រទានពរយើង ឲ្យមានកូនប្រុសម្នាក់នេះ ខ្ញុំក៏បានក្លាយជាម្តាយដែលមានការភ័យខ្លាច។ បទពិសោធន៍ដែលយើងបានជួប នៅហាងលក់ស្បែកជើង បានបង្ហាញឲ្យខ្ញុំដឹងថា ខ្ញុំមិនតែងតែអាចមើលថែរ ឬការពារកូនរបស់យើងជានិច្ចឡើយ។ ប៉ុន្តែ ខ្ញុំបានរកឃើញសន្តិភាព ខណៈពេលដែលខ្ញុំរៀនងាកទៅរក ព្រះជាម្ចាស់ ដែលជាជំនួយតែមួយរបស់យើង ពេលដែលខ្ញុំមានការតយុទ្ធនឹងការព្រួយបារម្ភ និងការភ័យខ្លាច។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ មិនដែលបែរព្រះនេត្រទ្រង់ ចេញពីកូនរបស់ទ្រង់ឡើយ(ទំនុកដំកើង ១២១:១-៤)។ យើងមិនអាចបង្ការមិនឲ្យមានទុក្ខលំបាក ការឈឺចិត្ត ឬការបាត់បង់បានឡើយ ប៉ុន្តែយើងអាចរស់នៅ ដោយជំនឿ ដោយពឹងផ្អែកទៅលើព្រះ ដែលជាជំនួយ និងការពារគ្រប់ពេលវេលា ដែលមើលថែរជីវិតរបស់យើង(ខ.៥-៨)។…
មិនដូចការផ្សាយពាណិជ្ជកម្ម
ក្នុងអំឡុងពេលវិស្សមកាល ខ្ញុំ និងស្វាមីខ្ញុំបានចុះឈ្មោះ ចូលរួមការជិះទូកកម្សាន្ត ចុះតាមខ្សែទឹកទន្លេឆាតាហ៊ូឈី នៅរដ្ឋចចជា។ ដោយសារខ្ញុំបានពាក់ស្បែកជើងសង្រែក រ៉ូបសម្រាប់រដូវក្តៅ និងមួកដែលមានហាមធំ ខ្ញុំក៏បានលាន់មាត់ ពេលដែលយើងដឹងថា ការធ្វើដំណើរនោះ មានរាប់បញ្ចូលការជិះទូកចុះតាមល្បាក់ទឹក ដែលមានទឹកហូរខ្លាំង គឺខុសពីការផ្សាយពាណិជ្ជកម្ម។ តែអរព្រះគុណព្រះអង្គ ដែលយើងបានជិះទូកនោះ ជាមួយប្តីប្រពន្ធមួយគូរ ដែលមានបទពិសោធន៍នៅក្នុងការជិះទូកចុះតាមល្បាក់ទឹក។ ពួកគេក៏បានបង្រៀនស្វាមីខ្ញុំ អំពីមូលដ្ឋានគ្រឹះនៃការអ៊ំទូក ហើយក៏បានសន្យាថា នឹងនាំយើងទៅដល់គោលដៅ ដោយសុវត្ថិភាព។ ខ្ញុំក៏បានអរព្រះគុណព្រះអង្គ ដែលពេលនោះខ្ញុំមានអាវសុវត្ថិភាព។ ខ្ញុំក៏បានស្រែក ហើយតោងដៃជ័ររបស់ទូកនោះ ទាល់តែយើងបានទៅដល់ត្រើយ ដែលមានសុទ្ធតែភក់ ដែលនៅខ្សែទឹកខាងក្រោម។ ខ្ញុំក៏បានបោះជំហានទៅលើឆ្នេរ ហើយក៏បានចាក់ទឹកចេញពីការបូបយួរដៃរបស់ខ្ញុំ ខណៈពេលដែលស្វាមីខ្ញុំបានជួយពូតជាយរូបរបស់ខ្ញុំ ដែលបានទទឹកជោគ។ យើងក៏បានអស់សំណើចយ៉ាងសប្បាយ ទោះការធ្វើដំណើរនេះ មិនមានភាពងាយស្រួល ដូចការផ្សាយពាណិជ្ជកម្មក៏ដោយ។
យ៉ាងណាមិញ ព្រះយេស៊ូវបានដាស់តឿនពួកសាវ័កទ្រង់យ៉ាងច្បាស់ អំពីការធ្វើដំណើរដ៏ពិបាក ដែលពួកគេនឹងជួបនៅពេលខាងមុខ គឺខុសពីការផ្សាយពាណិជ្ជកម្មអំពីការធ្វើដំណើរនោះ ដែលមិនបានរៀបរាប់ជាលម្អិត អំពីចំណុចដ៏សំខាន់មួយ នៃការធ្វើដំណើរនោះ។ ទ្រង់បានប្រាប់ពួកគេថា ពួកគេនឹងជួបការបៀតបៀន ហើយស្លាប់ដោយសារជំនឿ ហើយទ្រង់នឹងសុគត ហើយក្រោយមក ទ្រង់ក៏បានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់ក៏បានធានាដល់ពួកគេថា ពួកគេអាចទុកចិត្តទ្រង់បាន ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានបញ្ជាក់ថា ទ្រង់នឹងដឹកនាំពួកគេ ទៅរកជ័យជម្នះដែលមិនអាចបដិសេធន៍បាន និងសេចក្តីសង្ឃឹមដ៏អស់កល្ប(យ៉ូហាន…
ឪពុកដែលល្អដ៏ឥតខ្ចោះ
មានពេលមួយ ខ្ញុំបានឈរនៅក្នុងផ្លូវដើរ នៅចន្លោះធ្នើដាក់ទំនិញ ក្នុងហាងទំនិញ។ ខ្ញុំមានការពិបាក នៅក្នុងការស្វែងរកកាតប៉ូស្តាល់ដ៏ល្អឥតខ្ចោះ សម្រាប់ទិវាលោកឪពុក។ ទោះបីជាខ្ញុំ និងឪពុកខ្ញុំបានផ្សះផ្សាគ្នា បន្ទាប់ពីយើងមានទំនាក់ទំនងដ៏ពិបាកជាច្រើនឆ្នាំហើយក៏ដោយ ក៏ខ្ញុំនៅតែមិនមានអារម្មណ៍ថា មានភាពស្និទ្ធស្នាលជាមួយប៉ារបស់ខ្ញុំទេ។
នៅថ្ងៃនោះ ស្រ្តីម្នាក់ដែលឈរនៅក្បែរខ្ញុំបានបញ្ចេញសម្លេងរអ៊ូ ខណៈពេលដែលនាងកំពុងតែដាក់កាតប៉ូស្តាល់ដែលនាងបានអានហើយ ចូលទៅក្នុងកន្លែងដាក់តាំងវិញ។ នាងក៏បានរអ៊ូថា “ហេតុអ្វីបានជាគេ មិនផលិតកាតប៉ូស្តាល់ សម្រាប់អ្នកដែលមិនមានទំនាក់ទំនងល្អ ជាមួយឪពុករបស់ខ្លួន ប៉ុន្តែ កំពុងតែព្យាយាមធ្វើនូវកិច្ចការដ៏ត្រឹមត្រូវ សម្រាប់គាត់?”
នាងក៏បានប្រញាប់ចេញទៅក្រៅបាត់។ ខ្ញុំរកឆ្លើយប្រាប់នាងមិនទាន់ ដូចនេះ ខ្ញុំក៏បានអធិស្ឋានឲ្យនាង។ ខ្ញុំក៏បានអរព្រះគុណព្រះជាម្ចាស់ ដ្បិតមានតែទ្រង់ទេ ដែលអាចធ្វើជាឪពុកដែលល្អឥតខ្ចោះ ហើយខ្ញុំក៏បានទូលសូមទ្រង់ពង្រឹងទំនាក់ទំនង ដែលខ្ញុំមានជាមួយឪពុកខ្ញុំ។
ខ្ញុំក៏ស្រេកឃ្លានចង់បានទំនាក់ទំនងកាន់តែស្និទ្ធស្នាលជាមួយព្រះវរបិតារបស់ខ្ញុំ ដែលគង់នៅស្ថានសួគ៌ផងដែរ។ ខ្ញុំចង់មានទំនុកចិត្ត ចំពោះព្រះវត្តមាន អំណាចចេស្តា និងការការពាររបស់ទ្រង់ ដូចស្តេចដាវីឌដែរ(ទំនុកដំកើង ២៧:១-៦)។
ពេលស្តេចដាវីឌស្រែករកជំនួយ ទ្រង់រំពឹងថា ព្រះទ្រង់នឹងឆ្លើយតប(ខ.៧-៩)។ ទោះឪពុកម្តាយនៅផែនដីអាចបដិសេធន៍ បោះបង់ចោល ឬមិនអើពើរចំពោះកូនខ្លួនក៏ដោយ ក៏ស្តេចដាវីឌនៅតែប្រកាសថា ព្រះទ្រង់នឹងទទួលយកយើង ដោយគ្មានលក្ខខ័ណ្ឌ(ខ.១០)។ ទ្រង់បានរស់នៅ ដោយមានការជឿជាក់លើ សេចក្តីល្អរបស់ព្រះ(ខ.១១-១៣)។ ជួនកាល ស្តេចដាវីឌមានការពិបាក នៅក្នុងការអនុវត្ត គឺមិនខុសពីយើងឡើង ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យទ្រង់អត់ទ្រាំ ដោយជំនឿ…
ការអត់ទ្រាំ ដោយសន្តិភាពក្នុងចិត្ត
ខ្ញុំបានបន្តទុកចិត្តព្រះ តាមរយៈការតយុទ្ធរបស់ខ្ញុំ ជាមួយនឹងការឈឺចាប់ដ៏រាំរ៉ៃ ព្រោះការអន់ថយដ៏សាមញ្ញ ក៏អាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែត្រូវខ្មាំងសត្រូវ វាយប្រហារយ៉ាងសាហាវមកលើខ្ញុំ។ បញ្ហាទីមួយបានចាក់ខ្ញុំ ពីខាងស្តាំ។ បញ្ហាទី២ បានច្រានខ្ញុំពីខាងក្រោយ។ បញ្ហាទី៣ បានដាល់ចំច្រមុះខ្ញុំ។ ក្នុងអំឡុងពេលនោះ ពេលដែលកម្លាំងរបស់ខ្ញុំបានអន់ថយទៅ ហើយភាពធូរស្បើយតែមួយភ្លែត បានរត់ចោលខ្ញុំ ខ្ញុំក៏បានគិតថា ការរត់ទៅពួនហាក់ដូចជាគំនិតដ៏ល្អ។ ប៉ុន្តែ ដោយសារខ្ញុំមិនអាចរត់គេចពីការឈឺចាប់របស់ខ្ញុំ ឬផ្លាស់ប្តូរកាលៈទេសៈរបស់ខ្ញុំ ឬមួយមិនអើពើរចំពោះអារម្មណ៍របស់ខ្លួនឯងបាន ខ្ញុំក៏បានរៀនពឹងផ្អែកលើព្រះបន្តិចម្តងៗ ដោយជឿថា ទ្រង់នឹងបីខ្ញុំឆ្លងកាត់បញ្ហាទាំងនោះ។
ពេលខ្ញុំត្រូវការការលើកទឹកចិត្ត ការកម្សាន្តចិត្ត និងសេចក្តីក្លាហាន ខ្ញុំក៏បានមើលបទចម្រៀង របស់អ្នកនិពន្ធព្រះគម្ពីរទំនុកដំកើង ដែលបាននាំបញ្ហារបស់ខ្លួន ថ្វាយដល់ព្រះ។ ក្នុងចំណោមបទគម្ពីរទំនុកដំកើង ដែលខ្ញុំចូលចិត្តជាងគេ មានបទគម្ពីរទំនុកដំកើង ដែលនិយាយ អំពីការដែលស្តេចដាវីឌរត់គេចពីអាប់សាឡំម ដែលជាបុត្រាទ្រង់ ដែលចង់ធ្វើគត់ទ្រង់ ដើម្បីដណ្តើមនគរពីទ្រង់។ ទោះស្តេចដាវីឌបានពោលទំនួញ អំពីស្ថានភាពដ៏ឈឺចាប់នេះក៏ដោយ(ទំនុកដំកើង ៣:១-២) ក៏ទ្រង់នៅតែទុកចិត្តការការពាររបស់ព្រះ ហើយរំពឹងថា ទ្រង់នឹងឆ្លើយតបសេចក្តីអធិស្ឋានរបស់ទ្រង់(ខ.៣-៤)។ ស្តេចអង្គនេះមិនបានបាត់ដំណេក ដោយសារការព្រួយបារម្ភ ឬភ័យខ្លាចការអ្វីដែលអាចកើតឡើងនោះឡើយ ព្រោះទ្រង់ទុកចិត្តថា ព្រះទ្រង់នឹងទ្រទ្រង់ ហើយជួយសង្រ្គោះទ្រង់(ខ.៥-៨)។
ជាញឹកញាប់ ការឈឺចាប់ផ្លូវកាយ និងផ្លូវអារម្មណ៍ អាចធ្វើឲ្យយើងមានអារម្មណ៍ថា យើងកំពុងជួបសត្រូវដ៏សាហាវ។ យើងអាចមានអារម្មណ៍ថា ចង់បោះបង់ចោល…